ក្រុមការងារ

អ្នកពិគ្រោះយោបល់របស់យើង

អ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ជាអ្នកដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងផ្នែកចិត្តវិទ្យា សង្គមវិទ្យា មនុស្សសាស្ត្រ ឬ
ផ្នែកច្បាប់ ឬជាអ្នកដែលធ្លាប់មានបទពិសោធន៍ទាក់ទងទៅនឹងផ្នែកទាំងអស់នេះ។ អ្នកពិគ្រោះយោបល់របស់យើងទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ការ
បណ្តុះបណ្តាលរយៈពេលបីខែជាមួយនឹងប្រធានបទដូចជាការពិគ្រោះយោបល់តាមទូរស័ព្ទ កិច្ចការពារនិងសិទ្ធិកុមារ ច្បាប់មួយចំនួនរបស់ព្រះរាជាណា
ចក្រកម្ពុជា សំណួរដែលធ្លាប់បានសួរជាញឹកញាប់ ឆ្លើយតបទៅនឹងការហៅទូរស័ព្ទដែលមានបញ្ហាប្រឈមខ្លាំង និងការថែទាំខ្លួន។ អ្នកពិគ្រោះយោបល់តាមទូរស័ព្ទទាំងអស់សុទ្ធតែត្រូវពិនិត្យលើលិខិតថ្កោលទោសដោយប៉ូលីស និងប្រតិបត្តិតាមគោលការណ៍នៃកិច្ចការពារកុមារមុនពេលដែលចាប់ផ្តើមធ្វើការជាមួយយើង។ យើងនិងបញ្ឈប់ការងារភ្លាមៗចំពោះអ្នកពិគ្រោះយោបល់ណា ដែលមិនគោរពនិងអនុវត្តតាមគោលនយោបាយកិច្ចការពារកុមារ ។

គ្រប់ការទូរស័ព្ទចូលបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ទាំងអស់ត្រូវចាត់ទុកជាអតិថិជន។ ដោយហេតុនេះអ្នកពិគ្រោះយោបល់ទាំងអស់នឹងមិនធ្វើការ
ចែករំលែកនូវពត៌មានផ្ទាល់ខ្លួនទៅអតិថិជនឡើយ។ អ្នកពិគ្រោះយោបល់ទាំងអស់ក៏ត្រូវបានហាមប្រាមជាដាច់ខាតក្នុងការជួបដោយផ្ទាល់ជាមួយអតិថិជន។ ប្រសិនបើអ្នកពិគ្រោះយោបល់មានរៀបចំគំរោងក្នុងការជួបដោយផ្ទាល់ជាមួយអតិថិជនដោយផ្ទាល់នោះពួកគេនឹងត្រូវបានបញ្ឈប់ភ្លាមៗ។

យើងបានធ្វើការយ៉ាងសកម្មក្នុងការជួយគាំទ្រដល់អ្នកពិគ្រោះយោបល់ទាំងអស់ដើម្បីឲ្យប្រាកដថាពួកគាត់មិនទទួលរងនូវការប៉ះពាល់ឬការឈឺចាប់ណាមួយពីការងាររបស់ពួកគាត់។ ការណែនាំក្នុងការថែទាំខ្លួននិងការជួបជាមួយប្រធានក្រុមក៏ត្រូវបានធ្វើឡើងជាប្រចាំ ហើយនាយកប្រតិបត្តិ អ្នកសម្រប
សម្រួលនិងប្រធានក្រុមអ្នកពិគ្រោះយោបល់ក៏តែងតែផ្តល់នូវការណែនាំនិងជួយគាំទ្រពួកគាត់ផងដែរ។

អ្នកពិគ្រោះយោបល់របស់យើងធ្វើការត្រឹមតែ៥ម៉ោងប៉ុណ្ណោះក្នុង៨ម៉ោងដោយធ្វើការឆ្លាស់វេនគ្នា ចំណែកពេលវេលាដែលនៅសល់ពួកគាត់នឹងចំណាយក្នុងការគ្រប់គ្រងករណី ការរៀបចំឯកសារ ការចូលរួមប្រជុំផ្ទៃក្នុង ការបណ្តុះបណ្តាលនិងពេលវេលាសំរាក។ ពួកគាត់ធ្វើការពេលព្រឹក ពេលរសៀល និង
ពេលយប់ដោយទទួលបាននូវបៀរវត្សរ៍សមរម្យស្របទៅតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។

ប្អូនៗអាចអាននូវពត៌មានបន្ថែមពីការពិគ្រោះយោបល់តាមទូរស័ព្ទនៅទីនេះ

ក្រុមការងាររបស់យើង

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា មានបុគ្គលិកប្រកបដោយវិជ្ជាជីវៈ២១នាក់ អ្នករាល់គ្នាសុទ្ធតែប្តេជ្ញាថែរក្សានិងការពារកុមារនិងយុវវ័យពីការរំលោភបំពាន ការកេងប្រវ័ញ្ច និងអំពើហិង្សា។ បុគ្គលិករបស់យើងរួមមាននាយកប្រតិបត្តិម្នាក់ អ្នកសម្របសម្រួលពិគ្រោះយោបល់ម្នាក់ ប្រធានក្រុម
ពិគ្រោះយោបល់ម្នាក់ អ្នកពិគ្រោះយោបល់៩នាក់ អ្នកពិគ្រោះយោបល់ធ្វើការក្រៅម៉ោង២នាក់ មន្ត្រីគ្រប់គ្រងប្រព័ន្ធទូរស័ព្ទ និងពត៌មានវិទ្យាម្នាក់ មន្ត្រីផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុម្នាក់ អ្នកជំនួយការផ្នែកទីផ្សារនិងទំនាក់ទំនងម្នាក់ អ្នកថែទាំនិងសម្អាតការិយាល័យម្នាក់ អ្នកយាមពេលយប់ម្នាក់ និងអ្នកយាមចុងសប្តាហ៍ម្នាក់។

ក្រុមប្រឹក្សាភិបាលរបស់យើង

ក្រុមប្រឹក្សាភិបាលរបស់យើងដែលមានវិជ្ជាជីវៈរៀងៗខ្លួនចំនួន៩នាក់ ដែលជាអ្នកតំណាងមកពីរាជរដ្ឋាភិបាលផងនិងផ្នែកសង្គមស៊ីវិលផង។ សមាជិក ក្រុមប្រឹក្សាភិបាលរបស់យើងទាំងអស់សុទ្ធតែតាំងចិត្តក្នុងការជួយមើលការខុសត្រូវការប្រតិបត្តិការរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងស្ម័គ្រចិត្តចំណាយពេលវេលាព្រមទាំងជំនាញផ្ទាល់ខ្លួនក្នុងការជួយអភិវឌ្ឍន៍បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។ ក្រុមប្រឹក្សាភិបាលនឹងជួបប្រជុំគ្នាជារៀងរាល់៣ខែម្តងដោយស្ថិតក្រោមប្រធានបទជាក់លាក់ដែលបានកំនត់ទុក។