ដៃគូបញ្ជួនបន្តរបស់ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា

ដៃគូបញ្ជួនបន្តរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា

ពត៌មាននេះនឹងជួយឲ្យមនុស្សពេញវ័យបានយល់កាន់តែច្បាស់ពីបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងការដំណើរការនៃការបញ្ជួនបន្តព្រមទាំងដៃគូមួយចំនួនទៀតរបស់យើង។

នៅពេលដែលកុមារ ឬក្មេងជំទង់ទូរស័ព្ទមក ពួកគេអាចស្នើសុំដោយផ្ទាល់នូវសេវាដូចជាអាហារ ជំរក ថ្នាំពេទ្យ ឬសេវាផ្នែកផ្លូវច្បាប់។ ក្នុងករណីនេះអ្នក

ពិគ្រោះយោបល់របស់យើងនឹងធ្វើការជជែកយ៉ាងដិតដល់ជាមួយប្អូនៗដែលបានទូរស័ព្ទចូលមកដើម្បីស្វែងយល់ពីតំរូវការរបស់ពួកគេនិងត្រូវការការយល់ព្រមពីពួកគេក្នុងការសម្របសម្រួលនិងបញ្ជួនបន្តទៅដៃគូ។ នៅពេលដែលអតិថិជន(ប្អូនៗដែលទូរស័ព្ទចូល) យល់ព្រមចំពោះការបញ្ជូនបន្ត យើងនឹងធ្វើការទាក់ទងទៅដៃគូបញ្ជូនបន្តដោយប្រាប់ពីករណីរបស់ប្អូនដែលទូរស័ព្ទមក។ ពេលដែលដៃគូបញ្ជូនបន្តទទួលយកករណីរបស់ប្អូនហើយ យើងនឹងធ្វើការ

ទាក់ទងទៅទាំងប្អូននិងដៃគូបញ្ជូនបន្តក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ ដើម្បីពិនិត្យមើលពីដំណើរការនិងបន្តផ្តល់ការគាំទ្រផ្លូវចិត្តដល់ប្អូនៗ។ ប្រសិនបើទីតាំងដែលប្អូនរស់នៅពុំមានដៃគូរបស់យើងទេ យើងនឹងបន្តស្វែងរកសេវាផ្សេងៗទៀតដែលស្ថិតក្នុងតំបន់ដែលប្អូនៗរស់នៅនិងធ្វើការវាយតម្លៃថាតើសមស្របក្នុងការបញ្ជូនពត៌មានបន្តឬក៏អត់។ ការបញ្ជូនពត៌មានបន្តជាការដែលអ្នកពិគ្រោះយោបល់របស់យើងធ្វើការផ្តល់ពត៌មានទៅអតិថិជន(ប្អូនៗដែលបានទូរស័ព្ទមក) ពីសេវាដែលមានស្រាប់នៅក្នុងសហគមន៍របស់ពួកគេ និងលើកទឹកចិត្តឲ្យពួកគេទាក់ទងទៅដោយផ្ទាល់។

ដៃគូបញ្ជួនបន្តជាផ្លូវការរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គឺបានមកពីក្រុមអង្គការមួយចំនួនដែលជាអ្នកផ្តល់សេវា រួមមានដូចជាជំនាញខាង អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស កិច្ចការពារកុមារ សុខភាពផ្លូវភេទនិងការពន្យាកំណើត ការធ្វើអត្តឃាត ការប្តឹងផ្តល់ ភាពប្រឈមចំពោះផ្លូវភេទ

បញ្ហាជម្ងឺហ៊ីវនិងអេសដ៏ ការប្រើប្រាស់គ្រឿងញៀន ទំនាក់ទំនង បំរែបំរួលរាងកាយ និងភាពអសមត្តភាពជាដើម។ យើងបានព្យាយាមស្វែងរកដៃគូបញ្ជូនបន្តឲ្យលើសពីមួយនៅក្នុងតំបន់និងខេត្តតែមួយ ព្រោះយើងបារម្ភពីការមិនអាចទទួលយកករណីរបស់យើងបានដោយហេតុផលពួកគេជាប់រវល់ជាមួយ

ករណីផ្សេងៗជាច្រើនទៀត។

យើងបានធ្វើការជ្រើសរើសយកដៃគូបញ្ជូនបន្តយ៉ាងប្រុងប្រយ័ត្នជាទីបំផុត។ ដំណើរការចាប់ផ្តើមដោយនាយកប្រតិបត្តិរបស់យើង អ្នកសម្របសម្រួលផ្នែកពិគ្រោះយោបល់ និងប្រធានផ្នែកពិគ្រោះយោបល់ធ្វើការវាយតំលៃទៅលើសេវាកម្មបញ្ជូនបន្តរបស់ដៃគូ និងជួបដោយផ្ទាល់ជាមួយគណៈគ្រប់គ្រងរបស់ពួកគេ បន្ទាប់មកទើបធ្វើការពិគ្រោះពិភាក្សា និងវាយតំលៃពីលទ្ធផលជាមួយក្រុមការងាររបស់យើង។ ពេលដែលដៃគូបញ្ជូនបន្តដែលយើងប្រមើលមើលបំពេញបាននូវគ្រប់លក្ខណ្ឌដែលយើងចង់បានហើយ យើងនឹងបង្កើតទំរង់បែបបទដៃគូជាលាយលក្ខណ៍អក្សរ និងត្រួតពិនិត្យករណីផ្សេងៗព្រមទាំងទំនាក់ទំនងជាដៃគូយ៉ាងជិតស្និទ្ធ។ ក្រោយពេលដៃគូបញ្ជួនបន្តបានបញ្ជាក់ពីការយល់ព្រមហើយនោះ អ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារ

កម្ពុជា អាចនឹងជួបគ្នាដោយផ្ទាល់ជាមួយបុគ្គលិកផ្នែកសម្របសម្រួលរបស់អង្គការជាដៃគូដើម្បីធ្វើឲ្យក្រុមការងារទាំងពីរក្រុមបានយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើពីអ្វីដែលពូកគេត្រូវធ្វើនិងធ្វើយ៉ាងណាជួយដោះស្រាយបញ្ហានានាឲ្យកាន់តែមានប្រសិទ្ធភាព។

យើងមានមោទនភាពជាខ្លាំងដែលបានសហការជាមួយដៃគូបញ្ជូនបន្តនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ហើយយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្រនិងសហការគ្នារបស់ដៃគូយើង។ យើងក៏រិតតែសង្ឃឹមថាយើងនឹងអាចពង្រីកបន្ថែមនូវភាពជាដៃគូបញ្ជូនបន្តទៅតាមបណ្តាខេត្តនានាទៀតក្នុងពេលឆាប់ៗនេះ។ ក្នុងចំណោមដៃគូខាងក្រោម ដៃគូខ្លះជាលក្ខណះបណ្តាញចំរុះដែលអាចឲ្យយើងទាក់ទងទៅអង្គការដទៃៗទៀតជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។

NGO Location of Service Operation
Acting for Women in Distressing Situations Phnom Penh, Siem Reap
Action Pour Les Enfant Phnom Penh, Preah Sihanouk, Siem Reap
Cambodia Against Child Trafficking  (ACTs) Phnom Penh
Cambodian Center for the Protection of Children Rights Phnom Penh, Svay Rieng
Cambodian Children Against Starvation and Violence Association Phnom Penh
Cambodian Women Development Agency Phnom Penh
Cambodian Women’s Crisis Center Phnom Penh, Siem Reap, Banteay Meanchey, Poipet
Chab Dai Coalition Phnom Penh
Chhouk Sar Association Phnom Penh
ChildSafe Network Phnom Penh, Preah Sihanouk, Siem Reap
First Step Cambodia Phnom Penh
Healthcare Center for Children Phnom Penh, Kandal, Koh Kong
KALeB e.v Cambodia Phnom Penh
Kruosar Thmey Phnom Penh, Banteay Meanchey
M’Lop Tapang Preah Sihanouk
New Hope for Cambodian Children Phnom Penh, Kandal, Kampong Speu
Pour Un Sourire d’Enfant Phnom Penh, Preah Sihanouk, Siem Reap
Protection of Juvenile Justice Phnom Penh
Southeast Asia Investigation into Social and Humanitarian Activities Phnom Penh
Sunrise Children’s Village Kandal, Siem Reap
World Hope International Phnom Penh, Siem Reap
Mother’s Heart Phnom Penh
Youth with Disabilities Foundation for Education and Employment Kandal