ទំនាក់ទំនងយើង

សូមទូរសព្ទ័មកលេខ១២៨០ ដោយឥតគិតថ្លៃសំរាប់សេវាជំនួយ

ប្រសិនបើប្អូនចង់និយាយជាមួយអ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាពី

បញ្ហាដែលកើតមានចំពោះប្អូន សូមទូរសព្ទ័មកលេខ១២៨០សំរាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ លេខទូរស័ព្ទនេះគឺមិនគិតថ្លៃទេ សូម្បីតែទូរស័ព្ទរបស់ប្អូនពុំមានទឹកប្រាក់សោះក៏អាចទូរស័ព្ទចូលបានដែរ ហើយយើងបើកបំរើសេវា២៤ម៉ោងជារៀងរាល់ថ្ងៃសំរាប់កុមារនិងយុវវ័យរហូតដល់អាយុ២៥ឆ្នាំ។ មនុស្សពេញវ័យក៏អាចទូរស័ព្ទចូលបានដែរ នៅពេលដែលពួកគាត់មានក្តីបារម្ភចំពោះកុមារនិងយុវវ័យ ឬពួកគាត់ក៏អាចសុំជាយោបល់ស្តីពីកុមារនិងយុវវ័យនៅពេលដែលពួកគាត់មានក្តីកង្វល់នានា។ ប្អូនអាចសិក្សាបន្ថែមពីការពិគ្រោះយោបល់តាមទូរស័ព្ទនៅទីនេះ

សូមផ្ញើសារជាអក្សរមកលេខ ០១៧ ៩៨ ៥៨ ១០សំរាប់សេវាជំនួយ

ប្អូនអាចផ្ញើសារ ពីបញ្ហាឬសំណួរមកអ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា

ជាអក្សរតាមរយៈលេខ ០១៧ ៩៨ ៥៨ ១០ ជាភាសាខ្មែរឬភាសាអង់គ្លេស(ដែលយើងតែងតែហៅថាអក្សរខ្មែរឡាតាំង) ដែលយកភាសាអង់គ្លេសសរសេរបែបជាខ្មែរ។ យើងនឹងព្យាយាមឆ្លើយតបឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

សួរសំណួរនៅទីនេះនៅលើគេហទំព័រសំរាប់សេវាជំនួយ

នឹងផ្តល់ពត៌មានលំអិតនៅពេលដែលបែបបទនៃការសួរសំណួរត្រូវបានកំនត់ដោយអ្នក

ស្ម័គ្រចិត្ត GFN។

សំណួរដែលទាក់ទង់នឹងកិច្ចការរដ្ឋបាល

ប្រសិនបើអ្នកជាតំណាងអង្គការមិនមែនរដ្ឋាភិបាល ឬអ្នកជាសមាជិកនៃអង្គការសាធារណៈណាមួយ

ដែលមានបំណងចង់ធ្វើការស្វែងយល់ ឬចង់ដឹងពីកិច្ចប្រតិបត្តិការរបស់ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ហើយមានបំណងចង់បរិច្ចាគ សូមទាក់ទងមកយើងតាមរយៈទូរស័ព្ទលេខ (៨៥៥ ២៣) ២២៤ ៨៤១។ អ្នកក៏អាចផ្ញើសារអេឡិចត្រូនិច (E-mail) តាមរយៈ infochc@childhelpline.org.kh

យើងនឹងព្យាយាមឆ្លើយតបអ្នកឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

យើងស្ថិតនៅរាជធានីភ្នំពេញ ប៉ុន្តែយើងមិនបង្ហាញទីតាំងជាសាធារណៈនោះទេ ដោយហេតុផលនៃកិច្ចការពារអត្តសញ្ញាណរបស់អ្នកពិគ្រោះយោបល់របស់យើង។ ចំពោះការមកទស្សនា​ មកលេង ឬមកត្រួតពិនិត្យពីសំណាក់រាជរដ្ឋាភិបាល ឬអង្គការជាដៃគូគឺយើងស្វាគមន៍ជានិច្ច ​ប៉ុន្តែសូមធ្វើការណាត់ជួបជាមុនដើម្បីឲ្យយើងបានរៀបចំទទួល។

អ្នកអាចស្វែងរកយើងបានតាមរយៈ Facebook សូមចុច Like លើទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជានៅទីនេះ ហើយលើកទឹកចិត្តឱ្យមិត្តរបស់អ្នកចុច Like ​ដូចអ្នកដែរ។

(http://www.facebook.com/pages/ChildHelplineCambodia/184586518283135?ref=ts&fref=ts)