សួរអ្នកពិគ្រោះយោបល

ប្អូនអាចទូរស័ព្ទមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា១២៨០ ដោយឥតគិតថ្លៃពីទូរស័ព្ទដៃ ឬទូរស័ព្ទលើតុពីគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសប្អូនអាចទូរស័ព្ទមកយើងបាន បើទោះបីជាទូរស័ព្ទរបស់ប្អូនពុំមានទឹកប្រាក់សោះ។ ប្អូនអាចទូរស័ព្ទមកថ្ងៃណា និងពេលណាក៏បានពីព្រោះយើងបើកបំរើសេវា២៤ម៉ោងជារៀងរាល់ថ្ងៃ រួមបញ្ចូលទាំងថ្ងៃបុណ្យជាតិទាំងអស់ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌជាដើម។

ប្អូនៗក៏អាចសួរសំណួរនៅលើគេហទំព័រនេះ ឬប្អូនអាចផ្ញើសារជាអក្សរទៅលេខ ១២៨០ (ឥតគិតថ្លៃពីគ្រប់ប្រព័ន្ធទូរស័ព្ទ)។

អ្នកពិគ្រោះយោបល់របស់យើងនឹងព្យាយាមឆ្លើយតបប្អូនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ជាទូទៅគឺចន្លោះពីមួយទៅបីថ្ងៃ។