ទស្សនៈចំពោះខ្លួនឯង

មុខខ្ញុំមានមុន តើខ្ញុំគួរធ្វើដូចម្តេចដើម្បីឲ្យមុខខ្ញុំអស់មុនហើយរលោង?

ជាដំបូងប្អូនគួរដឹងថាអ្វីទៅជាមុន។ មុនជាជម្ងឺស្បែកដែលវាទាក់ទងទៅក្រពេញខ្លាញ់របស់ស្បែក ហើយវាមានឥទ្ធិពលលើមនុស្សគ្រប់ៗរូបគ្រប់ជាតិសាសន៍និងអាយុកាល។ ទោះយ៉ាងណាក៏ដោយវាជាញឹកញាប់គឺមានឥទ្ធិពលលើយុវវ័យពិសេសគឺផ្ទៃមុខ ក និងស្មា។វាមិន បានបង្កជាគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែវាបន្សល់ទុកនូវស្លាកស្នាម។ ខាងក្រោមនេះជាគន្លឹះខ្លះៗសំរាប់ជួយប្អូនពេលប្អូនមានមុន
  • លាងសម្អាតផ្ទៃមុខយ៉ាងតិច២ដងក្នុងមួយថ្ងៃដោយសាប៊ូទឹកដោះគោ
  • កុំព្យាយាមញិចមុនដែលបណ្តាលឲ្យមានរោគឆ្លងរាលដាល និងធ្វើឲ្យមានស្នាមជាំ
  • ប្រសិនបើប្អូនមិនចង់ឲ្យកើតមុនសំរាប់ពេលវេលាពិសេសៗរបស់ប្អូនដូចជា ពិធីមង្គលការ ប្អូនអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតបាន
  • សូមកុំយកដៃរបស់ប្អូនប៉ះផ្ទៃមុខដរាបណាប្អូនបានលាងដៃជាមុនសិន
  • ជូតកញ្ចក់ទូរសព្ទ័ឬកញ្ចក់វ៉ែនតាឲ្យបានញឹកញាប់ព្រោះវាជាប្រភពដែលជាប់ខ្លាញ់
  • ជៀសវាងការស្លៀកពាក់ស្តើង ឬគ្រឿងអលង្កានៅទីដែលសំបូរដោយផលប៉ៈពាល់
  • សក់ក៏ជាប្រភពដែលសម្បូរទៅដោយជាតិខ្លាញ់ សូមរៀបសក់ឲ្យមានរបៀបនិងយកចេញពីផ្ទៃមុខ។
ប្រសិនបើប្អូនកើតមុនធ្ងន់ធ្ងរ ប្អូនគួរស្វែងរកការផ្តល់យោបល់ពីវេជ្ជបណ្ឌិតឬប្អូនជំនាញស្បែក ដែលជាទូទៅយើងហៅថាប្អូនជំនាញរោគសើស្បែក។ ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

ទម្ងន់និងកំពស់ជាក្តីកង្វល់របស់ខ្ញុំ តើខ្ញុំគួរធ្វើដូចម្តេចទើបអាចកែប្រែបាន?

មនុស្សគ្រប់ៗរូបតែងតែមានរូបរាង និងកំពស់ខុសៗគ្នា។​ ចូរប្អូនព្យយាមស្វែងយល់ពីការចង់ ផ្លាស់ប្តូរកំពស់ឬទម្ងន់របស់ប្អូន។​ ឧទាហរណ៍ ព្រោះតែសម្ពាធពីមិត្តភក្តិ ឬសម្តីមួយចំនួន​(ការរិះគន់ ឬបន្តុះបង្អាប់)ពីមិត្តភក្តិទើបធ្វើឲ្យប្អូនបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ការសម្រក ឬដំឡើងទម្ងន់ប្អូនចំាបាច់ត្រូវតែញ៉ាំអាហារដែលផ្តល់នូវជីវជាតិដល់រាងកាយព្រមជា មួយនឹងលំហាត់ប្រាណជាប្រចាំ។ ប្អូនក៏គួតែពិភាក្សាជាមួយប្អូនជំនាញផ្នែកម្ហួបអាហារដើម្បីទទួល បានការណែនាំពីការរៀបចំផែនការម្ហូបអាហាររបស់ខ្លួនប្អូនផ្ទាល់។ ពេលខ្លះសំលៀកបំពាក់ និងស្បែកជើងក៏អាចជួយធ្វើឲ្យប្អូនមើលទៅទាប ឬខ្ពស់, ធាត់ ឬស្គមដែរ។ចូរសាកល្បងស្លៀកសំលៀកបំពាក់ណាដែលសមនឹងរូបរាងប្អូន ដើម្បីធ្វើឲ្យប្អូនកាន់តែមានជំនឿ ចិត្តទោះបីជាប្អូនធាត់/ស្គម ឬខ្ពស់/ទាបក៏ដោយ។ ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

តើខ្ញុំគួរធ្វើដូចម្តេចដើម្បីឲ្យស្បែកសនិងភ្លឺ?

ប្អូនហាក់ដូចជាបារម្ភពីសម្រស់នៃស្បែករបស់ប្អូនហើយ។ ចូរចាំថាមនុស្សគ្រប់ៗគ្នាមានពណ៌សម្បុរនៃស្បែកក៏ខុសគ្នាដែរ ហើយវាក៏បង្ហាញពីសុខភាពស្បែកនិងភាពរីករាយ។
ពណ៌សម្បុរស្បែកគឺអាស្រ័យលើហ្សែនដែលរួមមានរូបរាងកាយ អារម្មណ៍ អាកប្បកិរិយា ឬចរិក
លក្ខណៈដែលប្អូនបានទទួលពីឪពុកម្តាយរបស់ប្អូនចាប់តាំងពីប្អូនចាប់កំណើតមកម្លេះ។ ប្អូនមិន
អាចផ្លាស់ប្តូរហ្សែនរបស់ប្អូនបានទេព្រោះហ្សែនជាកត្តាជីវសាស្រ្តរបស់ខ្លួនប្អូនផ្ទាល់។
ទោះយ៉ាងណាក៏ដោយប្រសិនបើប្អូនចង់ឲ្យស្បែករបស់ប្អូនមើលទៅសនិងភ្លឺនោះប្អូនអាចការពារ
ស្បែកប្អូនពីពន្លឺព្រះអាទិត្យ ជាពិសេសគឺពេលដែលប្អូននៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងបំផុត។ គួរពាក់មួក
អាវដៃវែង ហើយប្អូនអាចប្រើក្រែមលាបការពារស្បែកពីពន្លឺថ្ងៃផងដែរ។ បើប្អូនចង់ប្រើប្រាស់ផលិត
ផលដែលជួយធ្វើឲ្យស្បែកសប្អូនគួរពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញស្បែក ឬយើងហៅថាវេជ្ជបណ្ឌិតរោគសើស្បែក។

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ
ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។