សុខភាពបន្តពូជ

តើជម្ងឺហ៊ីវ/អេសដ៍ឆ្លងតាមរបៀបណា? វាអាចឆ្លងតាមការថើប ការប៉ៈពាល់ ឬដោយការប្រា ស្រ័យទាក់ទង់គ្នាផ្សងៗទេ?

ជាបឋម វាមានសារៈប្រយោជន៍ណាស់សំរាប់យើងគ្រប់ៗគ្នាក្នុងការយល់ដឹងឲ្យច្បាស់ពីអ្វីទៅជា ហ៊ីវ និងអេដស៏។ ហ៊ីវ(HIV) មានន័យថាមេរោគម្យ៉ាងដែលបំផ្លាញប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ ហ៊ីវ បំផ្លាញប្រព័ន្ធការពាររាងកាយ (ក្នុងខ្លួនមនុស្សមានប្រពន្ធ័ម្យ៉ាងដែលប្រយុទ្ធប្រឆាំងនឹងជម្ងឺ) ដែលគេហៅថាប្រព័ន្ធភាពស៊ាំរបស់មនុស្ស ហើយវាអាចឈានទៅរកជម្ងឺអេដស៍ (AIDS)ដែល អេដស៍ មានន័យថាបណ្តុំរោគសញ្ញាដែលកើតក្រោយពីប្រព័ន្ធភាពស៊ាំរបស់មនុស្សចុះខ្សោយ។ ហ៊ីវ(HIV) ជាមេរោគម្យ៉ាងដែលវាយប្រហារទៅលើប្រព័ន្ធការពាររាងកាយរបស់មនុស្ស ធ្វើឲ្យប្រព័ន្ធការពាររាងកាយយើងមិនអាចទប់ស្កាត់នូវមេរោគឆ្លងនានា។ ហ៊ីវ(HIV) ជាដំនាក់កាលដំបូងរបស់ ជម្ងឺអេដស៍ (AIDS)។ ប្អូនជម្ងឺអេដស៍ (AIDS) នឹងឈឺកាន់តែធ្ងន់ធ្ងរទៅៗ ពីជម្ងឺឧកាសនិយមនានា ដែលឆ្លងចូលបន្ទាប់ពីប្រព័ន្ធភាពស៊ាំរបស់មនុស្សត្រូវបានបំផ្លាញ។ ប្អូនអាចនឹងឆ្លងជម្ងឺហ៊ីវ(HIV)ប្រសិនបើប្អូនរួមភេទដោយមិនបានការពារ(មិនពាក់ស្រោមអនាម័យ)ជាមួយដៃគូដែលមានផ្ទុកមេរោគនេះ។ មេរោគហ៊ីវ(HIV)អាចចម្លងពីម្នាក់ទៅម្នាក់បានតាមរយៈ ឈាម ទឹកកាម​(រួមទាំងទឹករំអិលដែលចេញពីខ្លួនមនុស្ស “ទឹករងៃ”) និងទឹករំអិលរបស់នារីជាដើម។ វាជាទូទៅចម្លងតាមការរួមភេទតាមរន្ធយោនីនិងរន្ធគូទដោយមិនបានការពារ ហើយវាក៏អាចចម្លងតាមរយៈឧបករណ៍ជំនួយផ្លូវភេទផ្សេងៗ សារ៉ាំង និងម្ជុល។ វាកម្រនឹងកើតមានណាស់ចំពោះការឆ្លងតាមរយៈឱរាល់សិច(រួមភេទតាមមាត់) ប៉ុន្តែវាក៏ប្រថុយខ្លាំងណាស់ដែរប្រសិនបើប្អូនដែលមានមេរោគហ៊ីវ(HIV)បញ្ចេញទឹកកាមរបស់គេចូលក្នុងមាត់របស់យើងហើយយើងមានដំបៅក្នុងមាត់ ឬមានរបួសតាមអញ្ចាញធ្មេញ។ ហ៊ីវ(HIV)​ មិនអាចចម្លងពីម្នាក់ទៅម្នាក់តាមរយៈការរស់នៅប្រចាំថ្ងៃនោះទេ។ មានន័យថាប្អូនមិន អាចឆ្លងហ៊ីវ(HIV)ដោយការចាប់ដៃគ្នា ឱបគ្នា ថើបគ្នា ឬ ការប្រើប្រាស់របស់របររួមគ្នា ញ៉ាំអាហារ រួមគ្នា ងូតទឹកដោយប្រើកន្សែងរួមគ្នា ប្រើប្រាស់បង្គន់អនាម័យរួមគ្នា​ ឬ ងូតក្នុងអាងហែលទឹករួមគ្នា នោះទេ។ ហ៊ីវ(HIV)អាចចម្លងពីម្នាក់ទៅម្នាក់តាមរយៈការរួមភេទជាមួយដៃគូផ្ទុយភេទគ្នា ឬការរួមភេទជាមួយដៃគូដែលមានភេទដូចគ្នា(ស្រីនិងស្រី ប្រុសនិងប្រុស)ជាដើម។ ដោយឡែកការរួមភេទរវាងបុរសនិងបុរសគឺវាងាយនឹងឆ្លងមេរោគហ៊ីវ(HIV)ណាស់ ចំណែកស្រ្តីដែលរួមភេទជាមួយស្រ្តីមានអត្រា ភាគរយតិចជាង។ បច្ចុប្បន្ននេះពុំទាន់មានឱសថសំរាប់ព្យាបាលជម្ងឺហ៊ីវ(HIV) ឬអេដស៍ (AIDS) ទេ ប៉ុន្តែយើងមាន ឱសថសំរាប់ជួយព្យាបាលលើចង្កោមរោគសញ្ញា(មេរោគឱកាសនិយម)។   ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

តើការរួមសង្វាស(រួមភេទ)របស់ប្អូនមានរយៈពេលប៉ុន្មាន?

ផ្នែកសំខាន់បំផុតក្នុងការរួមភេទគឺប្អូនរាល់គ្នាគួរចំណាយពេលវេលាធ្វើយ៉ាងណាឲ្យដៃគូរបស់ខ្លួន ទទួលបានក្តីសុខ និងការពេញចិត្តជាជាងការគិតពីពេលវេលានៃការរួមភេទ។ ជាមធ្យមបុរសត្រូវការពេលពី ៣ ទៅ ១៣នាទីអំឡុងពេលរួមភេទមុនពេលដែលគេចេញទឹកកាម (គិតចាប់ពីពេលដែលបុរសស៊កលិង្គទៅក្នុងយោនីរហូតដល់ចេញទឹកកាម)។ មនុស្សស្រីអាចត្រូវការពេលច្រើនជាងបុរសមុនពេលដែលគេដល់ទីជម្រៅ។ ទាំងនេះមិនគិតដល់ការឱបថើប ការស្ទាបអង្អែលឬប៉ះពាល់គ្នាមុនពេលរួមភេទ ដែលចំណាយពេលជាច្រើននាទី ឬម៉ោងអាស្រ័យលើដៃគូ នីមួយៗ និងស្ថានភាពជាក់ស្តែង។ ដៃគូនីមួយៗគឺខុសៗគ្នា។   ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។  

តើភាពបរិសុទ្ធ(ព្រហ្មចារីណ៍)ជាអ្វី? ខ្ញុំអាចបាត់បង់វាដោយរបៀបណា? ហើយខ្ញុំអាចយក វាមកវិញបានទេ?

ជាចំបងយើងគួរតែយល់ពាក្យថា “ភាពបរិសុទ្ធ/ព្រហ្មចារីណ៍” ។ ភាពបរិសុទ្ធ គឺសំដៅដល់ភាពមិនទាន់រួមភេទរបស់មនុស្សប្រុស/ស្រី។ មនុស្សនៅបរិសុទ្ធជាមនុស្សដែលមិនធ្លាប់មានទំនាក់ទំនងផ្លូវភេទ(មិនធ្លាប់រួមភេទ)។ ការបាត់បង់ភាពបរិសុទ្ធ គឺនៅពេលដែលបុរស/ស្រ្តីបានរួមភេទជាមួយដៃគូជាលើកដំបូង។ មុនពេលដែលប្អូនរួមភេទជាលើកដំបូងប្អូនអាចនឹងទទួលបាននូវបទពិសោធពីការថើប ការឱប ការប៉ះពាល់ខ្លួនប្រាណផ្សេងៗពីដៃគូប្អូន ប៉ុន្តែប្អូននៅតែបរិសុទ្ធ ដរាបណាប្អូនបានរួមភេទជាលើកដំបូងទើបប្អូនអស់ភាពបរិសុទ្ធ។ ប្អូនអាចបាត់បង់ភាពបរិសុទ្ធតែម្តងគត់ក្នុងមួយជីវិតដោយមិនមានម្តងទៀតទេ។ សំរាប់ស្ត្រីអាចនឹងមានឈាមបន្តិចបន្តូចខណៈពេលរួមភេទលើកដំបូង។ វាជាធម្មជាតិរបស់ស្រ្តីសូមប្អូនកុំបារម្ភ។ វាក៏អាចដែរការរួមភេទជាលើកដំបូងរបស់ស្រ្តីពុំមានឈាម។ ការដែលមានឈាមបន្តិចបន្តួចបណ្តាលមកពីការដាច់សន្ទះព្រហ្មចារីណ៍ ឬភ្នាសសន្ទះរន្ធយោនី ដែលជាសន្ទះស្បែកស្តើងនៅបាំងទ្វារមាសរបស់ស្រ្តី។ វាមិនបានបិទបាំង(រន្ធយោនី)ជិតឈឹងនោះទេដោយនៅមានរន្ធតូចមួយសំរាប់ឲ្យស្ត្រីមានធ្លាក់ឈាមរដូវ។ រន្ធតូចមួយនេះមានទំហំប្រហែលប៉ុនចង្អុលដៃប៉ុណ្ណោះ។ ខណៈពេលរួមភេទលើកដំបូងសន្ទះព្រហ្មចារីណ៍នឹងយឺត(តឹងយារ) ហើយវានឹងធ្វើអោយមានអារម្មណ៍ឈឺបន្តិចបន្តួច។ ជួនកាលសន្ទះព្រហ្មចារីណ៍អាចនឹងដាច់ឬរហែកប្រសិនបើវាយារខ្លាំងរហ័សពេក កត្តានេះហើយដែលបណ្តាលអោយមានឈាមនៅពេលរួមភេទលើកដំបូង។ ប៉ុន្តែការឈឺចាប់និងការហូរឈាមនឹងមិនអាចកើតមានប្រសិនបើទទួលបានការបបោសអង្អែលប្រដាប់ភេទស្រ្តី អំឡុងពេលរួមភេទ។ នៅប្រទេសមួយចំនួន​(វប្បធម៌ខ្លះ) តែងតែសំគាល់លើការដាច់សន្ទះព្រហ្មចារីណ៍ ឬការហូរឈាម របស់ស្រ្តីនៅពេលរួមភេទជាភស្តុតាងបញ្ជាក់ពីភាពបរិសុទ្ធ។ ប៉ុន្តែស្រ្តីមួយចំនួនពុំមានការហូរឈាមក្នុងពេលរួមភេទជាលើកដំបូងនោះទេ ដោយហេតុផលថាសន្ទះព្រហ្មចារីណ៍របស់គាត់អាចដាច់ ឬ រហែកនៅពេលដែលគាត់លេងកីឡា ឬសកម្មភាពផ្សងៗទាក់ទងនឹងកាយសម្ព័ន្ធ ដែលនេះជាធម្ម ជាតិប៉ុណ្ណោះ។ ការរួមភេទលើកដំបូងជាការសំរេចចិត្តដ៏ធំ​ ព្រោះថាប្អូនអាចរីករាយឬសោកស្តាយនៅពេលព្រមគ្នា ប្អូននឹងមានចម្ងល់ថាតើវាឈឺទេ? ហើយតើប្អូននិងដៃគូនឹងប្រព្រឹត្តទៅដោយត្រឹមត្រូវឬអត់? ពេលដែលប្អូនសំរេចចិត្តរួមភេទលើកដំបូងប្អូនអាចនឹងសួរខ្លួនឯងថាតើវាយ៉ាងម៉េច? ខ្ញុំចូលចិត្តវា អត់? តើខ្ញុំធ្វើនេះត្រូវ ឬអត់? ចូរស្តាប់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក និងមិនត្រូវធ្វើអ្វី ដែលប្អូនមិនចង់ធ្វើ ហើយអ្វីដែលដៃគូប្អូនមិនចង់ធ្វើគួរតែកុំបង្ខំគេឲ្យធ្វើ។ ទោះបីជាប្អូនសំរេចចិត្តថា ប្អូននឹងរួមភេទក៏ដោយ ក៏ប្អូនអាចប្រាប់ដៃគូប្អូនឲ្យឈប់ ឬសុំឲ្យគេឈប់ប្រសិនបើប្អូនមានអារម្មណ៍ថាមិនស្រួលចិត្ត ព្រោះពុំមាននរណាម្នាក់មានសិទ្ធិមកបង្ខំឲ្យប្អូនធ្វើអ្វីដែលប្អូនមិនចង់ធ្វើនោះទេ។ វាមានសារៈសំខាន់ណាស់សំរាប់ប្អននិងដៃគូដើម្បីឲ្យអ្នកទាំងពីរមានអារម្មណ៍ថាស្រួលចិត្តនិង ទទួលការយល់ព្រមរវាងគ្នានិងគ្នាក្នុងការរួមភេទ។ ចូរប្អូនកុំដាក់សម្ពាធចំពោះរឿងនេះពេក។ សូមប្អូនចងចាំថារាជរដ្ឋាភិបាលកម្ពុជាបានតាក់តែងច្បាប់មួយដែលចែងថាប្រជាជនគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅទើបអាចមានសិទ្ធិក្នុងការសម្រេចចិត្តរួមភេទបានដោយមិនផ្ទុយទៅនឹងច្បាប់រដ្ឋ។ ប្អូនក៏ត្រូវចាំក្នុងចិត្តថាប្អូននិងដៃគូប្អូនអាចនឹងមានផ្ទៃពោះ ឬអាចនឹងឆ្លងជម្ងឺផ្សេងៗបាន បើទោះបីវាជាការរួមភេទលើកដំបូងក៏ដោយ​។ ដូច្នេះកុំភ្លេចឲ្យសោះត្រូវប្រើស្រោមអនាម័យរាល់ពេលរួម ភេទ បើប្អូនសម្រេចថារួមភេទមុនរៀបការ។   ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

តើការបបោសអង្អែល(ធ្វើឲ្យស្រើបស្រាល) អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពដែរឬទេ?

ជាបឋមប្អូនគួរយល់ពាក្យថាការបបោសអង្អែលជាអ្វី? ការបបោសអង្អែល (ធ្វើឲ្យស្រើបស្រាល)គឺជាកាយវិការពេលដែលប្អូនណាម្នាក់ប៉ះត្រង់ចំនុចសំខាន់ (អង្គជាតិបុរស ឬទ្វារមាសស្រ្តី/លិង្គ ឬ យោនី)របស់ខ្លួន ហើយបានធ្វើឲ្យមានអារម្មណ៍សុខស្រួលផ្លូវភេទ។ ព្រោះតែការបបោសអង្អែលធ្វើអោយមនុស្សមានអារម្មណ៍ល្អវាបានផ្តល់នូវផលជាវិជ្ជមានជាចំបង។​ទោះយ៉ាងណាក៏ដោយប្អូនរាល់គ្នាគួរតែប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍ទៅប៉ះត្រង់ចំនុចសំខាន់នោះព្រោះវាអាចបណ្តាលឲ្យគ្រោះថ្នាក់បាន។   ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។