គាំទ្រយើង

មានវិធីជាច្រើនដែលប្អូនៗអាចគាំទ្រដល់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។ យើងឲ្យតំលៃគ្រប់
រូបភាពគាំទ្រទាំងអស់ ដូចជាតាមរយៈការនិយាយប្រាប់តៗគ្នា ការបរិច្ចាគ និងការផ្តល់សេវាកម្មដោយស្ម័គ្រចិត្ត។ ចំណងទាក់ទងគ្នារវាងសហគមន៍អន្តរជាតិនិងជាតិ នឹងជួយធ្វើឲ្យយើងអាចផ្តល់នូវសេវាគាំទ្រផ្លូវចិត្តដល់កុមារ និងយុវវ័យក្នុងព្រះរាជាណាចក្រកម្ពុជាយើងសំរាប់ពេលបច្ចុប្បន្ននិងសំរាប់ក្មេងៗជំនាន់ក្រោយ។

ការនិយាយប្រាប់កុមារ និងយុវវ័យអំពីយើង

ចូរនិយាយប្រាប់កុមារ ឬយុវវ័យដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ពីសេវាកម្មទូរស័ព្ទ
១២៨០ ជាលេខជំនួយកុមារដែលហៅចូលដោយឥតគិតថ្លៃ ២៤ម៉ោងបើកបំរើជារៀងរាល់ថ្ងៃ ហើយចូរពន្យល់ពួកគេថា ពួកគេមិនត្រូវនៅម្នាក់ឯងនោះទេប្រសិនបើពួកគេមានបញ្ហា ឬមានអារម្មណ៍ថាមិនមានសុវត្ថិភាព។