ការបរិច្ចាគ

ការបរិច្ចាគពីគ្រប់ស្ថាប័នដូចជា ពីបុគ្គល ពីផ្នែកអាជីវកម្ម ពីស្ថាប័នដែលឧបត្ថម្ភថវិការ(ម្ចាស់ជំនួយ) និងពីមូលនិធិនានាទោះបីជាមានចំនួនតិចក្តី ច្រើនក្តីក៏យើងនៅតែកោតសរសើរចំពោះទឹកចិត្តដ៏ការបរិច្ចាគពីគ្រប់ស្ថាប័នដូចជា ពីបុគ្គល ពីផ្នែកអាជីវកម្ម ពីស្ថាប័នដែលឧបត្ថម្ភថវិការ(ម្ចាស់ជំនួយ) និងពីមូលនិធិនានាទោះបីជាមានចំនួនតិចក្តី ច្រើនក្តីក៏យើងនៅតែកោតសរសើរចំពោះទឹកចិត្តដ៏មនុស្សធម៌របស់អ្នកទាំងអស់គ្នា ហើយការបរិច្ចាគនេះនឹងជួយឲ្យយើងអាចរក្សាបាននូវសេវាពិគ្រោះយោបល់តាមទូរស័ព្ទ ដើម្បីឲ្យយើងអាចស្តាប់ គាំទ្រនិងផ្តល់នូវការសំរេចចិត្តនានាចំពោះកុមារនិងយុវវ័យដែលមានបញ្ហាក្នុងប្រទេសយើង។
ប្រសិនបើប្អូនៗ ឬអ្នកកំពុងស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកអាចបរិច្ចាគដោយ៖• ធ្វើការផ្តល់ប្រាក់តាមរយៈលេខគណនីធនាគាររបស់ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា 2900-01-21599-1-9 (Child Helpline Cambodia)• ទាក់ទងទូរស័ព្ទមកយើង 023 224 841 ដោយធ្វើការណាត់ជួបជាមួយនាយកប្រតិបត្តិលោក ស៊ាន សុខផៃ ដោយផ្ទាល់។• អាចផ្ញើសារអេឡិចត្រូនិច (E-mail) តាមរយៈ infochc@childhelpline.org.kh ដោយធ្វើការណាត់ជួបជាមួយនាយកប្រតិបត្តិលោក ស៊ាន សុខផៃ ដោយផ្ទាល់។• ផ្ញើសារជាអក្សរ(មិនចាំបាច់សរសេរអក្សរ)ទៅលេខ 8877 ដើម្បីធ្វើការបរិច្ចាគទឹកប្រាក់ 1$ ពីទឹកប្រាក់ក្នុងគណនីទូរស័ព្ទរបស់អ្នក (អាចធ្វើទៅបានតែចំពោះប្រព័ន្ធទូរស័ព្ទ ស្មាតតែប៉ុណ្ណោះ)
ប្រសិនបើអ្នកនៅក្រៅប្រទេសហើយចង់ធ្វើការបរិច្ចាគ សូមធ្វើការផ្ញើសារអេឡិចត្រូនិច (E-mail)តាមរយៈ infochc@childhelpline.org.kh យើងនឹងព្យាយាមធ្វើការរៀបចំដ៏ពិសេសមួយ។ ដោយសារតែនាពេលនៅពេលឥឡូវនេះយើងពុំទាន់អាចទទួលការបរិច្ចាគតាមរយៈ online បាន ដូច្នេះយើងត្រូវរៀបចំឯកសារនិងដំណើរការមួយចំនួន ដែលត្រូវបង់ថ្លៃសេវាកម្មផងដែរ។ ប៉ុន្តែយើងមានបណ្តាញជាច្រើនដែលធ្លាប់ធ្វើការជាមួយយើងប្រកបដោយសុវត្ថិភាពក្នុងការផ្ទេរប្រាក់។
គ្រប់ការបរិច្ចាគទាំងអស់ដល់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា   លោកអ្នកនឹងបានទទួលនូវបង្កាន់ដៃដែលបានផ្តល់ប្រាក់ និងលិខិតសរសើរមួយច្បាប់។ ឈ្មោះរបស់លោកអ្នកក៏នឹងត្រូវប្រកាសផ្សាយនៅលើទំព័រអ្នកផ្តល់ជំនួយ ដោយស្ថិតក្រោមកាទទួលស្គាល់ និងការអនុញ្ញាតិរបស់អ្នក។ យើងក៏នឹងផ្ញើរបាយការណ៍ប្រចាំឆ្នាំ និងពត៌មានមួយចំនួនទៀតទៅអ្នកតាមរយៈសារអេឡិចត្រូនិចរបស់អ្នក នៅថ្ងៃខាងមុខ។