ការស្ម័គ្រចិត្តធ្វើជាអ្នកពិគ្រោះយោបល់តាមទូរស័ព្ទ

ប្រសិនបើអ្នកជាអ្នកដែលកំពុងសិក្សានៅសកលវិទ្យាល័យផ្នែកចិត្តវិទ្យា ផ្នែកសង្គមវិទ្យា វិទ្យាសាស្រ្តសង្គម ផ្នែកមនុស្សសាស្ត្រ ឬផ្នែកច្បាប់ហើយស្នាក់នៅរាជធានីភ្នំពេញ អ្នកអាចដាក់ពាក្យសុំធ្វើជាអ្នកស្ម័គ្រចិត្តពិគ្រោះយោបល់ជាមួយបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បាន។ វាជាឱកាសដ៏ល្អសំរាប់អ្នកក្នុងការទទួលបាននូវបទពិសោធន៍ ព្រមជាមួយនិងការចូលរួមជួយផ្តល់នូវសេវាសង្គមទៀតផង។ សូមធ្វើការផ្ញើសារអេឡិចត្រូនិច (E-mail)តាមរយៈ infochc@childhelpline.org.kh ដើម្បីបង្ហាញពីចំនាប់អារម្មណ៍របស់អ្នក និងស្វែងរកនូវពត៌មានផ្សព្វផ្សាយរកអ្នកស្ម័គ្រចិត្តសំរាប់ការជ្រើសរើសលើកក្រោយ។ ការត្រួតពិនិត្យលិខិតថ្កោលទោសដោយប៉ូលីសនិងការយល់ព្រមអុនវត្តន៍តាមគោលការណ៍ការពារកុមារចាំបាច់ត្រូវតែមាន មុនពេលដែលអ្នកចាប់ផ្តើមការងារនេះ។

កម្មវិធីស្ម័គ្រចិត្តនឹងទទួលបានការបណ្តុះបណ្តាលដែលមានរយៈពេលបីខែពីប្រធានផ្នែកពិគ្រោះយោបល់។ ប្រធានបទរួមមានដូចជា ការពិគ្រោះយោបល់តាមទូរស័ព្ទ ការប៉ានប្រមាណពីគ្រោះថ្នាក់ (វាយតំលៃពីហានិភ័យ) កិច្ចការពារកុមារនិងសិទ្ធិកុមារ ច្បាប់មួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា សំណួរដែលត្រូវបានសួរជាញឹកញាប់ វិធីឆ្លើយតបទៅនិងការហៅទូរស័ព្ទដែលមានបញ្ហាប្រឈមខ្លាំង និងការថែទាំខ្លួន។ អ្នកដែលបានបញ្ចប់ដោយជោគជ័យនូវការបណ្តុះបណ្តាលនេះនឹងទទួលបានការសាកល្បងធ្វើការដែលស្ថិតក្រោមការគាំទ្រពីប្រធានផ្នែកពិគ្រោះយោបល់។

អ្នកស្ម័គ្រចិត្តពិគ្រោះយោបល់តាមទូរស័ព្ទនឹងទទួលបានថ្លៃសាំង សំរាប់ទូទាត់ថ្លៃធ្វើដំណើរ ទៅនិងមកកន្លែងធ្វើការ។ នៅចុងបញ្ចប់នៃការងាររបស់អ្នក ប្រសិនបើអ្នកស្ម័គ្រចិត្តពិគ្រោះយោបល់តាមទូរស័ព្ទណាដែលបានបង្ហាញពីសមត្ថភាពនិងការតាំងចិត្តខ្ពស់នោះ អ្នកនឹងទទួលបានលិខិតដែលបញ្ជាក់ថាអ្នកអាចមានសមត្ថភាពជាបុគ្គលិកពេញលេញនៅថ្ងៃខាងមុខ។

ការអភិវឌ្ឍន៍ចំណេះដឹង

យើងតែងតែសម្លឹងមើលពីមធ្យោបាយនានា ដែលអាចធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាពអ្នកពិគ្រោះយោបល់របស់យើង ពីអ្នកដែលប្រកបដោយវិជ្ជាជីវៈទាំងក្នុងនិងក្រៅប្រទេស។ ប្រសិនបើអ្នកមានជំនាញខាងពិគ្រោះយោបល់ឬកិច្ចការសង្គម ឬក៏អ្នកមានជំនាញពិសេសអ្វីមួយដែលអាចឲ្យអ្នកពិគ្រោះយោបល់របស់យើងអាចសិក្សាពីអ្នកបាន ហើយអ្នកមានបំណងចង់មករស់នៅ ឬមកលេងប្រទេសកម្ពុជាវារិតតែសក្តិសមសំរាប់អ្នកក្នុងការផ្តល់នូវឱកាសដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងតាមរយៈធ្វើជាសិក្ខាសាលាឬវគ្គបណ្តុះបណ្តាលដល់អ្នកពិគ្រោះយោបល់របស់យើង។ សូមទាក់ទងតាមរយៈសារអេឡិចត្រូនិច (E-mail) infochc@childhelpline.org.kh សំរាប់ផ្តល់ពត៌មានបន្ថែមដល់យើង ដើម្បីយើងធ្វើការប៉ាន់ប្រមាណលើបទពិសោធន៍ គំនិត ចំណេះដឹងរបស់អ្នក និងតំរូវការរបស់យើង។ អ្នកស្ម័គ្រចិត្តផ្តល់ការបណ្តុះបណ្តាលដល់អ្នកពិគ្រោះយោបល់យើងនឹងមិនមានសិទ្ធិនិយាយ ឬទាក់ទងអតិថិជនដោយផ្ទាល់បានទេ។

អ្នកអាចស្វែងរកយើងបានតាមរយៈ Facebook សូមចុច Like លើទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជានៅទីនេះ ហើយលើកទឹកចិត្តឱ្យមិត្តរបស់អ្នកចុច Like ដូចអ្នកដែរ។

https://www.facebook.com/chc1280/