ល័ក្ខខ័ណ្ឌនានានៃគេហទំព័រ

ការចូលរួម និងប្រើប្រាស់គេហទំព័រនេះត្រូវបានផ្តល់ដោយបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ដែលមានការកំនត់នូវល័ក្ខខ័ណ្ឌដូចខាងក្រោម៖

   1. ការចូលប្រើប្រាស់គេហទំព័រនេះមានន័យថាប្អូនៗបានទទួលយកនូវល័ក្ខខ័ណ្ឌដែលបានកំណត់ ដែលវានឹងមានផលប៉ះពាល់ចំពោះការប្រើប្រាស់គេហទំព័រនេះជាលើកដំបូងរបស់ប្អូន។
      1. បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា សូមរក្សាសិទិ្ធពេញលេញក្នុងការកែប្រែល័ក្ខខ័ណ្ឌគ្រប់ពេលដោយគ្រាន់តែប្រាប់តាមរយៈការប្រកាសនៅលើគេហទំព័រនេះ។
      2. បើផ្នែកណាមួយនៃគេហទំព័ររបស់យើងដូចជា ពត៌មាន រូបភាព ផ្លាកសញ្ញា ឈ្មោះឬនិមិត្តសញ្ញាផ្សេងៗត្រូវបានលួចចម្លង ហើយធ្វើការផ្សាយជាសាធារណៈ ឬធ្វើការផលិត

  ឡើងវិញ ទោះបីជាក្នុងរូបភាពណាក៏ដោយ ដែលពុំត្រូវបានអនុញ្ញាតិជាលាយលក្ខណ៍អក្សរនោះនឹងមិនត្រូវបានអនុញ្ញាតិជាដាច់ខាត។

       1. ឯកសារដែលនៅលើគេហទំព័រនេះនឹងមិនអនុញ្ញាតិឲ្យអាចទាញយកឬផ្លាស់ប្តូរអ្វីផ្សេងៗ ឬធ្វើការយកលំនាំតាមក្នុងគោលបំណងអ្វីមួយ ឬគោលបំណងសំរាប់អាជីវកម្មឡើយ លើកលែងតែក្នុងបំណងប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។
       2. ការភ្ជាប់ទៅគេហទំព័រដទៃផ្សេងទៀត នឹងត្រូវបានអនុញ្ញាតិសំរាប់បង្កលក្ខណៈងាយស្រួល

  របស់ប្អូនតែប៉ុណ្ណោះ។ ប្រសិនបើប្អូនប្រើការភ្ជាប់(link)ទាំងនេះប្អូនបានចាកចេញពីគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា មិនបានពិនិត្យនូវគេហទំព័រទាំងនោះ ហើយយើងក៏នឹងមិនទទួលខុសត្រូវទៅលើមាតិការ ឬផលប៉ពាល់នានាពីគេហទំព័រទាំងនោះដែរ។

        1. ការបង្ហាញតំណភ្ជាប់(link) ពីគេហទំព័ររបស់អង្គការផ្សេងទៅគេហទំព័ររបស់បណ្តាញ

  ទូរស័ព្ទជំនួយកុមារកម្ពុជា មិនមែនមានន័យថាបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បានយល់ស្របចំពោះសកម្មភាពទាំងនោះ ឬយើងបានត្រួតពិនិត្យមើលពីគេហទំព័រនោះទេ។

        1. ផ្លាកសញ្ញារបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាជាកម្មសិទិ្ធរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។
        2. ឈ្មោះ រូបភាព ផ្លាកសញ្ញាដែលកំណត់ពីសមិទ្ធផលឬសេវាកម្មរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ឬរបស់គេហទំព័រផ្សេង ជាកម្មសិទិ្ធផ្ទាល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ឬរបស់គេហទំព័រផ្សេង។
        3. ប្អូនយល់ស្របក្នុងការប្រើប្រាស់គេហទំព័រនេះគឺសំរាប់តែគោលបំណងដែលស្របច្បាប់ និងប្រើប្រាស់ក្នុងលក្ខណៈមិនបំពានទៅលើសិទ្ធិ មិនល្មើស មិនបំពានទៅលើការប្រើប្រាស់

  ដែលនឹងរំខានដល់អ្នកដទៃ។ ការមិនល្មើស និងមិនបំពានទៅលើការប្រើប្រាស់ រួមមានដូច ជាការមិនកំណត់ល្បឿនអ៊ិនធើណេត ការប្រព្រឹត្តអ្វីដែលផ្ទុយទៅនឹងច្បាប់ ដែលអាចរំខាន អាចបណ្តាលឲ្យមានការឈឺចាប់ ឬមិនផ្តល់នូវលក្ខណៈងាយស្រួលចំពោះនរណាម្នាក់ ឬជាការបញ្ជូនអ្វីដែលជាការមើលងាយ និងអាសគ្រាម ព្រមទាំងជាការរំខានដំណើរការនៃការចូលមើលនិងប្រើប្រាស់គេហទំព័រ។

        1. បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា មិនធានាថារាល់មុខងារទាំងអស់នៅក្នុងគេហទំព័រដែលប្អូនៗបាននឹងកំពុងប្រើប្រាស់ថានឹងមិនមានបញ្ហា ឬគ្មានកំហុសឆ្គងឡើយ ចន្លោះខ្វះខាត

  ដែលមាន យើងនឹងខិតខំកែប្រែ ហើយយើងក៏នឹងមិនធានាថាគេហទំព័រ ឬ ប្រព័ន្ធ(server) ដែលប្អូនកំពុងប្រើនេះមិនមាននូវការឆ្លងមេរោគនានាដែរ។

         1. ប្រសិនបើល័ក្ខខ័ណ្ឌទាំងអស់ខាងលើមិនត្រូវបានទទួលយល់ព្រមនោះទេ ការប្រើប្រាស់គេហទំព័រនេះត្រូវតែបញ្ចប់ភ្លាម។

   

  សូមថ្លែងអំណរគុណដល់ ChildLine UK ដែលបានអនុញ្ញាតិអោយយើងប្រើប្រាស់និងយកលំនាំនូវពត៌មានពីគេហទំព័រ។