តើពេលដែលខ្ញុំទូរស័ព្ទចូលអ្នកមានឃើញលេខទូរស័ព្ទខ្ញុំទេ?

ទេ! យើងពុំអាចឃើញលេខទូរស័ព្ទរបស់ប្អូនទេទាល់តែប្អូនប្រាប់យើង។ យើងទទួលទូរស័ព្ទប្អូន
តាមរយៈទូរស័ព្ទពិសេស ដែលមិនមែនជាទូរស័ព្ទដៃឡើយ ហើយលេខរបស់ប្អូនមិនត្រូវបានបង្ហាញទេ។ ក្រុមការងារយើងនឹងសួរប្អូនពីលេខទូរស័ព្ទប្អូន ប៉ុន្តែសំរេចលើប្អូនជាអ្នកសំរេចចិត្តប្រាប់ ឬមិន
ប្រាប់។ ប្រសិនបើប្អូនប្រាប់លេខទូរស័ព្ទរបស់ប្អូននោះក្រុមការងារនឹងអាចទូរស័ព្ទទៅប្អូនវិញក្នុងករណីដែលទូរស័ព្ទដាច់ដោយចៃដន្យ ឬពេលដែលប្អូនមានអាសន្នណាមួយ។ ម៉្យាងបើប្អូនចង់ឲ្យយើងប្រាប់អ្នកណាម្នាក់ពីអ្វីដែលកំពុងកើតឡើងចំពោះប្អូនដូចជាប្រាប់ប៉ូលីស(សមត្ថកិច្ច) ឬសេវាគាំទ្រផ្សេងៗ យើងនឹងស្នើឲ្យប្អូនប្រាប់ពីលេខទូរស័ព្ទរបស់ប្អូនដើម្បីឲ្យគេអាចទាក់ទងប្អូនបាន។

មានពេលខ្លះពេលដែលយើងបារម្ភពីសុវត្ថិភាពរបស់ប្អូន ឬសុវត្ថិភាពរបស់អ្នកដែលពាក់ព័ន្ធនឹងប្អូន យើងត្រូវតែប្រាប់ពីអ្វីដែលកំពុងកើតឡើងទៅអ្នកដទៃ ក្នុងករណីនេះយើងនឹងសុំលេខទូរស័ព្ទរបស់ប្អូនដែលនេះជាការជួយប្អូនប៉ុណ្ណោះ។ យើងមានបទបញ្ជាយ៉ាងតឹងរឹងចំពោះករណីប្រាប់លេខទូរស័ព្ទរបស់ប្អូនទៅអ្នកដទៃ ដោយយើងនឹងសួរយោបល់របស់ប្អូនជាមុន ។

Posted in