តើជម្ងឺហ៊ីវ/អេសដ៍ឆ្លងតាមរបៀបណា? វាអាចឆ្លងតាមការថើប ការប៉ៈពាល់ ឬដោយការប្រា ស្រ័យទាក់ទង់គ្នាផ្សងៗទេ?

ជាបឋម វាមានសារៈប្រយោជន៍ណាស់សំរាប់យើងគ្រប់ៗគ្នាក្នុងការយល់ដឹងឲ្យច្បាស់ពីអ្វីទៅជា

ហ៊ីវ និងអេដស៏។ ហ៊ីវ(HIV) មានន័យថាមេរោគម្យ៉ាងដែលបំផ្លាញប្រព័ន្ធភាពស៊ាំរបស់មនុស្ស។

ហ៊ីវ បំផ្លាញប្រព័ន្ធការពាររាងកាយ (ក្នុងខ្លួនមនុស្សមានប្រពន្ធ័ម្យ៉ាងដែលប្រយុទ្ធប្រឆាំងនឹងជម្ងឺ)

ដែលគេហៅថាប្រព័ន្ធភាពស៊ាំរបស់មនុស្ស ហើយវាអាចឈានទៅរកជម្ងឺអេដស៍ (AIDS)ដែល

អេដស៍ មានន័យថាបណ្តុំរោគសញ្ញាដែលកើតក្រោយពីប្រព័ន្ធភាពស៊ាំរបស់មនុស្សចុះខ្សោយ។

ហ៊ីវ(HIV) ជាមេរោគម្យ៉ាងដែលវាយប្រហារទៅលើប្រព័ន្ធការពាររាងកាយរបស់មនុស្ស ធ្វើឲ្យប្រព័ន្ធការពាររាងកាយយើងមិនអាចទប់ស្កាត់នូវមេរោគឆ្លងនានា។ ហ៊ីវ(HIV) ជាដំនាក់កាលដំបូងរបស់

ជម្ងឺអេដស៍ (AIDS)។ ប្អូនជម្ងឺអេដស៍ (AIDS) នឹងឈឺកាន់តែធ្ងន់ធ្ងរទៅៗ ពីជម្ងឺឧកាសនិយមនានា ដែលឆ្លងចូលបន្ទាប់ពីប្រព័ន្ធភាពស៊ាំរបស់មនុស្សត្រូវបានបំផ្លាញ។

ប្អូនអាចនឹងឆ្លងជម្ងឺហ៊ីវ(HIV)ប្រសិនបើប្អូនរួមភេទដោយមិនបានការពារ(មិនពាក់ស្រោមអនាម័យ)ជាមួយដៃគូដែលមានផ្ទុកមេរោគនេះ។ មេរោគហ៊ីវ(HIV)អាចចម្លងពីម្នាក់ទៅម្នាក់បានតាមរយៈ

ឈាម ទឹកកាម​(រួមទាំងទឹករំអិលដែលចេញពីខ្លួនមនុស្ស “ទឹករងៃ”) និងទឹករំអិលរបស់នារីជាដើម។

វាជាទូទៅចម្លងតាមការរួមភេទតាមរន្ធយោនីនិងរន្ធគូទដោយមិនបានការពារ ហើយវាក៏អាចចម្លងតាមរយៈឧបករណ៍ជំនួយផ្លូវភេទផ្សេងៗ សារ៉ាំង និងម្ជុល។ វាកម្រនឹងកើតមានណាស់ចំពោះការឆ្លងតាមរយៈឱរាល់សិច(រួមភេទតាមមាត់) ប៉ុន្តែវាក៏ប្រថុយខ្លាំងណាស់ដែរប្រសិនបើប្អូនដែលមានមេរោគហ៊ីវ(HIV)បញ្ចេញទឹកកាមរបស់គេចូលក្នុងមាត់របស់យើងហើយយើងមានដំបៅក្នុងមាត់ ឬមានរបួសតាមអញ្ចាញធ្មេញ។

ហ៊ីវ(HIV)​ មិនអាចចម្លងពីម្នាក់ទៅម្នាក់តាមរយៈការរស់នៅប្រចាំថ្ងៃនោះទេ។ មានន័យថាប្អូនមិន

អាចឆ្លងហ៊ីវ(HIV)ដោយការចាប់ដៃគ្នា ឱបគ្នា ថើបគ្នា ឬ ការប្រើប្រាស់របស់របររួមគ្នា ញ៉ាំអាហារ

រួមគ្នា ងូតទឹកដោយប្រើកន្សែងរួមគ្នា ប្រើប្រាស់បង្គន់អនាម័យរួមគ្នា​ ឬ ងូតក្នុងអាងហែលទឹករួមគ្នា

នោះទេ។

ហ៊ីវ(HIV)អាចចម្លងពីម្នាក់ទៅម្នាក់តាមរយៈការរួមភេទជាមួយដៃគូផ្ទុយភេទគ្នា ឬការរួមភេទជាមួយដៃគូដែលមានភេទដូចគ្នា(ស្រីនិងស្រី ប្រុសនិងប្រុស)ជាដើម។ ដោយឡែកការរួមភេទរវាងបុរសនិងបុរសគឺវាងាយនឹងឆ្លងមេរោគហ៊ីវ(HIV)ណាស់ ចំណែកស្រ្តីដែលរួមភេទជាមួយស្រ្តីមានអត្រា

ភាគរយតិចជាង។

បច្ចុប្បន្ននេះពុំទាន់មានឱសថសំរាប់ព្យាបាលជម្ងឺហ៊ីវ(HIV) ឬអេដស៍ (AIDS) ទេ ប៉ុន្តែយើងមាន

ឱសថសំរាប់ជួយព្យាបាលលើចង្កោមរោគសញ្ញា(មេរោគឱកាសនិយម)។

 

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ 

ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in