តើខ្ញុំគួរធ្វើដូចម្តេចដើម្បីឲ្យស្បែកសនិងភ្លឺ?

ប្អូនហាក់ដូចជាបារម្ភពីសម្រស់នៃស្បែករបស់ប្អូនហើយ។ ចូរចាំថាមនុស្សគ្រប់ៗគ្នាមានពណ៌សម្បុរនៃស្បែកក៏ខុសគ្នាដែរ ហើយវាក៏បង្ហាញពីសុខភាពស្បែកនិងភាពរីករាយ។

ពណ៌សម្បុរស្បែកគឺអាស្រ័យលើហ្សែនដែលរួមមានរូបរាងកាយ អារម្មណ៍ អាកប្បកិរិយា ឬចរិកលក្ខណៈដែលប្អូនបានទទួលពីឪពុកម្តាយរបស់ប្អូនចាប់តាំងពីប្អូនចាប់កំណើតមកម្លេះ។ ប្អូនមិនអាចផ្លាស់ប្តូរហ្សែនរបស់ប្អូនបានទេព្រោះហ្សែនជាកត្តាជីវសាស្រ្តរបស់ខ្លួនប្អូនផ្ទាល់។ ទោះយ៉ាងណាក៏ដោយប្រសិនបើប្អូនចង់ឲ្យស្បែករបស់ប្អូនមើលទៅសនិងភ្លឺនោះប្អូនអាចការពារស្បែកប្អូនពីពន្លឺព្រះអាទិត្យ ជាពិសេសគឺពេលដែលប្អូននៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងបំផុត។ គួរពាក់មួក អាវដៃវែង ហើយប្អូនអាចប្រើក្រែមលាបការពារស្បែកពីពន្លឺថ្ងៃផងដែរ។ បើប្អូនចង់ប្រើប្រាស់ផលិតផលដែលជួយធ្វើឲ្យស្បែកស ប្អូនគួរពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញស្បែក ឬយើងហៅថាវេជ្ជបណ្ឌិតរោគសើស្បែក។

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in