តើគួរធ្វើដូចម្តេចទើបគេងលក់ស្រួល?

វាជាការចាំបាច់ណាស់សំរាប់ប្អូនក្នុងការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ វានឹងជួយឲ្យប្អូនភ្ញាក់ឡើងប្រកបដោយភាពស្វាហាប់និងពោរពេញដោយថាមពល។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះវាអាចនឹងពិបាកងងុយគេងរឺគេងឲ្យលក់ព្រោះតែបញ្ហាផ្លូវអារម្មណ៍និងបរិយាកាសនៅកន្លែងគេង។

ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអាចជួយប្អូនឲ្យគេងលក់ស្កប់ស្កល់ ៖

  • ព្យាយាមគេងអោយទៀងទាត់(ម៉ោងគេងនិងម៉ោងភ្ញាក់)
  • គួរឆ្លៀតគេងបន្តិចប្រសិនបើប្អូនគេងមិនលក់ពីពេលយប់
  • ធ្វើយ៉ាងណាឲ្យក្នុងផ្ទះមានពន្លឺថ្ងៃចូលគ្រប់គ្រាន់ ហើយកន្លែងរៀនមានរបៀប
  • គួរព្យាយាមបង្កើតបរិយាកាសគេងដែលជួយបន្ធូរអារម្មណ៍ប្អូន, បន្ទប់របស់ប្អូនគួរតែត្រជាក់និងស្ងាត់ គ្រែគេងគួរតែមានផាសុកភាព ហើយពន្លឺក្នុងបន្ទប់គួរតែល្មមសមតាមដែលប្អូនចូលចិត្ត។
  • គួរទទួលទានអាហារណាដែលសមប្រកបសំរាប់រាងកាយ និងហាត់ប្រាណជាប្រចាំ
  • កុំទទួលទានអាហារច្រើននៅពេលយប់
  • កុំទទួលទានភេសជ្ជៈពេលយប់ ជាពិសេសកាហ្វេនិងជាតិស្រវឹង
  • បន្ធូរអារម្មណ៍ដែលតានតឹង; មិនសប្បាយចិត្ត; មួរម៉ៅ និងស្ត្រេស ហើយដកដង្ហើមមួយៗ ឬប្អូនអាចស្តាប់ចំរៀងបែបមនោសញ្ចេតនាមុនពេលគេងជាដើម។

 

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in