តើការរួមសង្វាស(រួមភេទ)របស់ប្អូនមានរយៈពេលប៉ុន្មាន?

ផ្នែកសំខាន់បំផុតក្នុងការរួមភេទគឺប្អូនរាល់គ្នាគួរចំណាយពេលវេលាធ្វើយ៉ាងណាឲ្យដៃគូរបស់ខ្លួន

ទទួលបានក្តីសុខ និងការពេញចិត្តជាជាងការគិតពីពេលវេលានៃការរួមភេទ។

ជាមធ្យមបុរសត្រូវការពេលពី ៣ ទៅ ១៣នាទីអំឡុងពេលរួមភេទមុនពេលដែលគេចេញទឹកកាម

(គិតចាប់ពីពេលដែលបុរសស៊កលិង្គទៅក្នុងយោនីរហូតដល់ចេញទឹកកាម)។ មនុស្សស្រីអាចត្រូវការពេលច្រើនជាងបុរសមុនពេលដែលគេដល់ទីជម្រៅ។ ទាំងនេះមិនគិតដល់ការឱបថើប ការស្ទាបអង្អែលឬប៉ះពាល់គ្នាមុនពេលរួមភេទ ដែលចំណាយពេលជាច្រើននាទី ឬម៉ោងអាស្រ័យលើដៃគូ

នីមួយៗ និងស្ថានភាពជាក់ស្តែង។ ដៃគូនីមួយៗគឺខុសៗគ្នា។

 

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ 

ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

 

Posted in