មុខខ្ញុំមានមុន តើខ្ញុំគួរធ្វើដូចម្តេចដើម្បីឲ្យមុខខ្ញុំអស់មុនហើយរលោង?

ជាដំបូងប្អូនគួរដឹងថាអ្វីទៅជាមុន។ មុនជាជម្ងឺស្បែកដែលវាទាក់ទងទៅក្រពេញខ្លាញ់របស់ស្បែក

ហើយវាមានឥទ្ធិពលលើមនុស្សគ្រប់ៗរូបគ្រប់ជាតិសាសន៍និងអាយុកាល។

ទោះយ៉ាងណាក៏ដោយវាជាញឹកញាប់គឺមានឥទ្ធិពលលើយុវវ័យពិសេសគឺផ្ទៃមុខ ក និងស្មា។វាមិន

បានបង្កជាគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែវាបន្សល់ទុកនូវស្លាកស្នាម។

ខាងក្រោមនេះជាគន្លឹះខ្លះៗសំរាប់ជួយប្អូនពេលប្អូនមានមុន

  • លាងសម្អាតផ្ទៃមុខយ៉ាងតិច២ដងក្នុងមួយថ្ងៃដោយសាប៊ូទឹកដោះគោ
  • កុំព្យាយាមញិចមុនដែលបណ្តាលឲ្យមានរោគឆ្លងរាលដាល និងធ្វើឲ្យមានស្នាមជាំ
  • ប្រសិនបើប្អូនមិនចង់ឲ្យកើតមុនសំរាប់ពេលវេលាពិសេសៗរបស់ប្អូនដូចជា ពិធីមង្គលការ ប្អូនអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតបាន
  • សូមកុំយកដៃរបស់ប្អូនប៉ះផ្ទៃមុខដរាបណាប្អូនបានលាងដៃជាមុនសិន
  • ជូតកញ្ចក់ទូរសព្ទ័ឬកញ្ចក់វ៉ែនតាឲ្យបានញឹកញាប់ព្រោះវាជាប្រភពដែលជាប់ខ្លាញ់
  • ជៀសវាងការស្លៀកពាក់ស្តើង ឬគ្រឿងអលង្កានៅទីដែលសំបូរដោយផលប៉ៈពាល់
  • សក់ក៏ជាប្រភពដែលសម្បូរទៅដោយជាតិខ្លាញ់ សូមរៀបសក់ឲ្យមានរបៀបនិងយកចេញពីផ្ទៃមុខ។

ប្រសិនបើប្អូនកើតមុនធ្ងន់ធ្ងរ ប្អូនគួរស្វែងរកការផ្តល់យោបល់ពីវេជ្ជបណ្ឌិតឬប្អូនជំនាញស្បែក ដែលជាទូទៅយើងហៅថាប្អូនជំនាញរោគសើស្បែក។

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ 

ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in