ខ្ញុំទើបបែកគ្នាជាមួយសង្សារ ខ្ញុំពិបាកចិត្តណាស់។ តើខ្ញុំអាចធ្វើអ្វីបានដើម្បីឲ្យឆាប់ភ្លេចគេ?

ការបែកបាក់ស្នេហាជាមួយដៃគូវាជារឿងដែលពិបាកពិពណ៌នា ព្រោះថាអារម្មណ៍ផ្សេងៗអាចនឹងកើតមានខុសៗគ្នា ដូចជាមានអារម្មណ៍ខឹង សោកសៅ ពិបាកចិត្ត ហើយរិតតែពិបាកធ្វើឲ្យអារម្មណ៍ ទាំងនេះចេញពីខ្លួនយើងបានដោយងាយណាស់។ យើងត្រូវការពេលវេលាដើម្បីជួយសំរាល និងដោះស្រាយជាមួយអារម្មណ៍ទាំងនេះ ពេលវេលានៃការសំរាលអារម្មណ៍ទាំងនេះក៏ខុសៗគ្នាដែរសំរាប់មនុស្សម្នាក់ៗ។

បើប្អូនធ្លាប់មានទំនាក់ទំនងជាមួយដៃគូទោះរយៈពេលខ្លី ឬវែងក្តី ក៏វាពិបាកនឹងបំភ្លេចគេណាស់ព្រោះប្អូនធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា ដូច្នេះហើយទើបយើងឈឺចាប់ ឬសោកសៅ។ ប៉ុន្តែប្អូនអាចបន្ថយនូវភាពសោកសៅដោយចំណាយពេលវេលានៅជាមួយមនុស្សដែលប្អូនចូលចិត្ត; មិត្ត

ភក្តិ ឬក្រុមគ្រួសារឲ្យបានច្រើន ហើយនិងចំណាយពេលវេលាធ្វើកិច្ចការដែលប្អូនចូលចិត្ត។ ទាំងអស់នេះនឹងអាចជួយប្អូនឲ្យភ្លេចនូវភាពសោកសៅបានខ្លះ។

 

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ 

ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in