ខ្ញុំស្រលាញ់មនុស្សម្នាក់ គេមិនស្រលាញ់ខ្ញុំទេ។ តើគួរធ្វើដូចម្តេចទើបអាចឲ្យគេចាប់អារម្មណ៍ មកលើខ្ញុំ?

ប្រសិនបើប្អូនណាម្នាក់ចូលចិត្តឬស្រលាញ់ប្អូននោះ វាក៏ព្រោះតែប្អូនជាប្អូន ដូច្នេះសូមកុំព្យាយាមកែប្រែខ្លួនប្អូនព្រោះតែធ្វើអោយប្អូនដទៃចាប់អារម្មណ៍​ ពេលនោះប្អូននឹងមិនមែនជាប្អូនទេ។

វាពិបាកខ្លាំងណាស់នៅពេលដែលប្អូនស្រលាញ់នរណាម្នាក់ ហើយគេមិនចូលចិត្តប្អូននោះ ប្រសិនបើប្អូនបានដឹងហើយគួរតែទទួលស្គាល់និងព្យាយាមចាប់អារម្មណ៍លើរឿងផ្សេងវិញ។

ប្រសិនបើប្អូនចូលចិត្តប្អូនណា ព្យាយាមស្វែងយល់ពីគេ សិក្សាពីប្រវត្តិគេ (ចំនង់ចំនូលចិត្ត បុគ្គលិកលក្ខណៈ អត្តចរិត) ជាដើម។ បើចរិតលក្ខណៈប្អូនទាំងពីរដូចគ្នា មិត្តភាពអាចនឹងកើតមានហើយទំនាក់ទំនងផ្នែកអារម្មណ៍(មនោសញ្ចេតនា)នឹងកើតមានជាបន្តបន្ទាប់។ ប៉ុន្តែត្រូវចងចាំថាមនោសញ្ចេតនាជារឿងមិនអាចបង្ខំបានទេ ព្រោះវាមិនមែនជាអារម្មណ៍របស់ប្អូន។

 

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in