ទម្ងន់និងកំពស់ជាក្តីកង្វល់របស់ខ្ញុំ តើខ្ញុំគួរធ្វើដូចម្តេចទើបអាចកែប្រែបាន?

មនុស្សគ្រប់ៗរូបតែងតែមានរូបរាង និងកំពស់ខុសៗគ្នា។​ ចូរប្អូនព្យយាមស្វែងយល់ពីការចង់

ផ្លាស់ប្តូរកំពស់ឬទម្ងន់របស់ប្អូន។​ ឧទាហរណ៍ ព្រោះតែសម្ពាធពីមិត្តភក្តិ ឬសម្តីមួយចំនួន​(ការរិះគន់

ឬបន្តុះបង្អាប់)ពីមិត្តភក្តិទើបធ្វើឲ្យប្អូនបាត់បង់ជំនឿចិត្តលើខ្លួនឯង។

ការសម្រក ឬដំឡើងទម្ងន់ប្អូនចំាបាច់ត្រូវតែញ៉ាំអាហារដែលផ្តល់នូវជីវជាតិដល់រាងកាយព្រមជា

មួយនឹងលំហាត់ប្រាណជាប្រចាំ។ ប្អូនក៏គួតែពិភាក្សាជាមួយប្អូនជំនាញផ្នែកម្ហួបអាហារដើម្បីទទួល

បានការណែនាំពីការរៀបចំផែនការម្ហូបអាហាររបស់ខ្លួនប្អូនផ្ទាល់។

ពេលខ្លះសំលៀកបំពាក់ និងស្បែកជើងក៏អាចជួយធ្វើឲ្យប្អូនមើលទៅទាប ឬខ្ពស់, ធាត់ ឬស្គមដែរ។ចូរសាកល្បងស្លៀកសំលៀកបំពាក់ណាដែលសមនឹងរូបរាងប្អូន ដើម្បីធ្វើឲ្យប្អូនកាន់តែមានជំនឿ

ចិត្តទោះបីជាប្អូនធាត់/ស្គម ឬខ្ពស់/ទាបក៏ដោយ។

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ 

ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in