តើនឹងមានអ្វីទេប្រសិនបើខ្ញុំចង់ឲ្យបណ្តាញទូរស័ព្ទជំនួយកុមារប្រាប់នរណាម្នាក់ពីអ្វីដែល បានកើតឡើងចំពោះខ្ញុំ?

ប្រសិនបើប្អូនចង់ឲ្យនរណាម្នាក់ដឹងពីរឿងប្អូន ប្អូនអាចប្រាប់ទៅអ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាពីអ្វីដែលប្អូនចង់អោយជួយ និងអ្នកណាដែលប្អូនគិតថាគេអាចជួយប្អូន
បាន។ យើងអាចនឹងសុំពត៌មានខ្លះៗពីប្អូនដូចជាឈ្មោះពេញរបស់ប្អូន អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត
ប្អូន និងឈ្មោះសាលាដែលប្អូនរៀនជាដើម។ ពេលខ្លះប្អូនអាចទុកពេលវេលាគិតថាតើគួរឲ្យអ្នក
ដទៃដឹង ឬមិនចង់ឲ្យដឹងពីបញ្ហារបស់ប្អូនដោយគ្រាន់តែប្រាប់មកអ្នកពិគ្រោះយោបល់របស់យើងតែ
ប៉ុណ្ណោះ។ ប្អូនអាចទូរស័ព្ទមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាម្តងទៀតបានគ្រប់ពេលដែលប្អូនចង់។

Posted in