តើភាពបរិសុទ្ធ(ព្រហ្មចារីណ៍)ជាអ្វី? ខ្ញុំអាចបាត់បង់វាដោយរបៀបណា? ហើយខ្ញុំអាចយក វាមកវិញបានទេ?

ជាចំបងយើងគួរតែយល់ពាក្យថា “ភាពបរិសុទ្ធ/ព្រហ្មចារីណ៍” ។ ភាពបរិសុទ្ធ គឺសំដៅដល់ភាពមិនទាន់រួមភេទរបស់មនុស្សប្រុស/ស្រី។ មនុស្សនៅបរិសុទ្ធជាមនុស្សដែលមិនធ្លាប់មានទំនាក់ទំនងផ្លូវភេទ(មិនធ្លាប់រួមភេទ)។ ការបាត់បង់ភាពបរិសុទ្ធ គឺនៅពេលដែលបុរស/ស្រ្តីបានរួមភេទជាមួយដៃគូជាលើកដំបូង។ មុនពេលដែលប្អូនរួមភេទជាលើកដំបូងប្អូនអាចនឹងទទួលបាននូវបទពិសោធពីការថើប ការឱប ការប៉ះពាល់ខ្លួនប្រាណផ្សេងៗពីដៃគូប្អូន ប៉ុន្តែប្អូននៅតែបរិសុទ្ធ ដរាបណាប្អូនបានរួមភេទជាលើកដំបូងទើបប្អូនអស់ភាពបរិសុទ្ធ។

ប្អូនអាចបាត់បង់ភាពបរិសុទ្ធតែម្តងគត់ក្នុងមួយជីវិតដោយមិនមានម្តងទៀតទេ។

សំរាប់ស្ត្រីអាចនឹងមានឈាមបន្តិចបន្តូចខណៈពេលរួមភេទលើកដំបូង។ វាជាធម្មជាតិរបស់ស្រ្តីសូមប្អូនកុំបារម្ភ។ វាក៏អាចដែរការរួមភេទជាលើកដំបូងរបស់ស្រ្តីពុំមានឈាម។ ការដែលមានឈាមបន្តិចបន្តួចបណ្តាលមកពីការដាច់សន្ទះព្រហ្មចារីណ៍ ឬភ្នាសសន្ទះរន្ធយោនី ដែលជាសន្ទះស្បែកស្តើងនៅបាំងទ្វារមាសរបស់ស្រ្តី។ វាមិនបានបិទបាំង(រន្ធយោនី)ជិតឈឹងនោះទេដោយនៅមានរន្ធតូចមួយសំរាប់ឲ្យស្ត្រីមានធ្លាក់ឈាមរដូវ។ រន្ធតូចមួយនេះមានទំហំប្រហែលប៉ុនចង្អុលដៃប៉ុណ្ណោះ។ ខណៈពេលរួមភេទលើកដំបូងសន្ទះព្រហ្មចារីណ៍នឹងយឺត(តឹងយារ) ហើយវានឹងធ្វើអោយមានអារម្មណ៍ឈឺបន្តិចបន្តួច។ ជួនកាលសន្ទះព្រហ្មចារីណ៍អាចនឹងដាច់ឬរហែកប្រសិនបើវាយារខ្លាំងរហ័សពេក កត្តានេះហើយដែលបណ្តាលអោយមានឈាមនៅពេលរួមភេទលើកដំបូង។ ប៉ុន្តែការឈឺចាប់និងការហូរឈាមនឹងមិនអាចកើតមានប្រសិនបើទទួលបានការបបោសអង្អែលប្រដាប់ភេទស្រ្តី

អំឡុងពេលរួមភេទ។

នៅប្រទេសមួយចំនួន​(វប្បធម៌ខ្លះ) តែងតែសំគាល់លើការដាច់សន្ទះព្រហ្មចារីណ៍ ឬការហូរឈាម

របស់ស្រ្តីនៅពេលរួមភេទជាភស្តុតាងបញ្ជាក់ពីភាពបរិសុទ្ធ។ ប៉ុន្តែស្រ្តីមួយចំនួនពុំមានការហូរឈាមក្នុងពេលរួមភេទជាលើកដំបូងនោះទេ ដោយហេតុផលថាសន្ទះព្រហ្មចារីណ៍របស់គាត់អាចដាច់ ឬ

រហែកនៅពេលដែលគាត់លេងកីឡា ឬសកម្មភាពផ្សងៗទាក់ទងនឹងកាយសម្ព័ន្ធ ដែលនេះជាធម្ម

ជាតិប៉ុណ្ណោះ។

ការរួមភេទលើកដំបូងជាការសំរេចចិត្តដ៏ធំ​ ព្រោះថាប្អូនអាចរីករាយឬសោកស្តាយនៅពេលព្រមគ្នា

ប្អូននឹងមានចម្ងល់ថាតើវាឈឺទេ? ហើយតើប្អូននិងដៃគូនឹងប្រព្រឹត្តទៅដោយត្រឹមត្រូវឬអត់?

ពេលដែលប្អូនសំរេចចិត្តរួមភេទលើកដំបូងប្អូនអាចនឹងសួរខ្លួនឯងថាតើវាយ៉ាងម៉េច? ខ្ញុំចូលចិត្តវា

អត់? តើខ្ញុំធ្វើនេះត្រូវ ឬអត់? ចូរស្តាប់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក និងមិនត្រូវធ្វើអ្វី

ដែលប្អូនមិនចង់ធ្វើ ហើយអ្វីដែលដៃគូប្អូនមិនចង់ធ្វើគួរតែកុំបង្ខំគេឲ្យធ្វើ។ ទោះបីជាប្អូនសំរេចចិត្តថា

ប្អូននឹងរួមភេទក៏ដោយ ក៏ប្អូនអាចប្រាប់ដៃគូប្អូនឲ្យឈប់ ឬសុំឲ្យគេឈប់ប្រសិនបើប្អូនមានអារម្មណ៍ថាមិនស្រួលចិត្ត ព្រោះពុំមាននរណាម្នាក់មានសិទ្ធិមកបង្ខំឲ្យប្អូនធ្វើអ្វីដែលប្អូនមិនចង់ធ្វើនោះទេ។

វាមានសារៈសំខាន់ណាស់សំរាប់ប្អននិងដៃគូដើម្បីឲ្យអ្នកទាំងពីរមានអារម្មណ៍ថាស្រួលចិត្តនិង

ទទួលការយល់ព្រមរវាងគ្នានិងគ្នាក្នុងការរួមភេទ។ ចូរប្អូនកុំដាក់សម្ពាធចំពោះរឿងនេះពេក។

សូមប្អូនចងចាំថារាជរដ្ឋាភិបាលកម្ពុជាបានតាក់តែងច្បាប់មួយដែលចែងថាប្រជាជនគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅទើបអាចមានសិទ្ធិក្នុងការសម្រេចចិត្តរួមភេទបានដោយមិនផ្ទុយទៅនឹងច្បាប់រដ្ឋ។

ប្អូនក៏ត្រូវចាំក្នុងចិត្តថាប្អូននិងដៃគូប្អូនអាចនឹងមានផ្ទៃពោះ ឬអាចនឹងឆ្លងជម្ងឺផ្សេងៗបាន បើទោះបីវាជាការរួមភេទលើកដំបូងក៏ដោយ​។ ដូច្នេះកុំភ្លេចឲ្យសោះត្រូវប្រើស្រោមអនាម័យរាល់ពេលរួម

ភេទ បើប្អូនសម្រេចថារួមភេទមុនរៀបការ។

 

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ 

ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in